ប្តី-​ប្រពន្ធ ​និង​កូន​តូច​ ស្លាប់​ភ្លាមៗ ​ដោយ​សារ ​គ្រោះ​ថ្នាក់​ចរាចរ​

កណ្តាល៖ កាលពីវេលាម៉ោង ៤ និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ  ប្តី-ប្រពន្ធវ័យក្មេង រួម​និង​កូន​ស្រី​តូច​ វ័យ​ទើប ១១ខែ បានស្លាប់ភ្លាមៗ​ ដោយសាររថយន្ត​​បុកពេញ ទំហឹង ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​នៅ​លើ​ផ្លូវ​ជាតិលេខ៤ ស្ថិត​ក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល។

ប្តី-ប្រពន្ធវ័យក្មេង រួមនិងកូនស្រីតូច វ័យទើប ១១ខែ បានស្លាប់ភ្លាមៗ ដោយសាររថយន្តបុកពេញ ទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូ។
ប្តី-ប្រពន្ធវ័យក្មេង រួមនិងកូនស្រីតូច វ័យទើប ១១ខែ បានស្លាប់ភ្លាមៗ ដោយសាររថយន្តបុកពេញ ទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូ។

បើតាមនគរបាល​ស្រុកអង្គស្នួល បាន​ឲ្យ​ដឹងថា ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​​ខាង​លើ​នេះ ​មាន​ឈ្មោះ សាន​ ចន្ធី អាយុ ២៨ឆ្នាំ ជាប្តី, ឈ្មោះ ទក សុធារី ជាប្រពន្ធ និង​កូន​ស្រី​ឈ្មោះ ចន្ធី វណ្ណៈកា អាយុ ១១​ខែ។ ជន​រង គ្រោះ​អ្នក​ទាំង​៣​រស់​នៅ​ភូមិ​ក្បាល​ថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្ត​ស្វាយ​រៀង ជិះ​ម៉ូតូ​ម៉ា​ហុង​ដា​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AN-0466 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។

ចំណែក ​រថ​យន្ត​បង្ក​ហេតុ​ម៉ាក​សាំ​យ៉ុង​ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-7185 ជា​រថយ​យន្ត​របស់​គ្លី​និក​សម្ពព​ថ្នល់ទទឹង បើកបរដោយបុរសម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ ក្រោយ​កើត​ហេតុ​បាន​រត់​គេច​ខ្លួន​បាត់​។

បើ​តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កហេតុ បាន​បើក​បញ្ច្រាស ទិសជាមួយម៉ូតូ។ លុះដល់កន្លែងហេតុ ក៏​ជ្រុល​ទៅ​បុកនឹងម៉ូតូជនរងគ្រោះ ដែលកំ​ពុង​ឌុប​ប្រពន្ធ​ និង​កូនតូចជិះពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ បានចុះវាស់វែង និងនាំយកទាំងម៉ូតូជនរងគ្រោះ និង​រថ​យន្ត​បង្ក​ហេតុ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕ Cambodia News

Related Articles

Back to top button
Close
Close