17 hours ago
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
Cambodia News ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលរាយការណ៍ដោយ ឯកឧត្តមសន្តិបណ្ឌិត…
1 day ago
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យ ធានារ៉ាប់រង និងដាក់ឱ្យប្រើសេវាអេឡិចត្រូនិកពេញលេញនៅឆ្នាំ២០២៧
Cambodia News ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) គ្រោងបង្កើត «មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង» និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធសេវាសាធារណៈតាមអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យធានារ៉ាប់រង ពង្រឹងគុណភាពទិន្នន័យ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីផ្សារធានារ៉ាប់រងកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុង…
4 days ago
ស្ថាប័នជំនាញពីរចាប់ដៃគ្នាជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រងនៅកម្ពុជា
Cambodia News ភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាត្រូវបានគេមើលឃើញថា កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងចូលរួមក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថេរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ សំខាន់កង្វះធនធានមនុស្សក្នុងវិស័យដ៏មានសារសំខាន់នេះដែលទាមទារឲ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រង ពិសេសការបង្កើនសមត្ថភាពយល់ដឹងរបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា។ ផ្តើមពីទស្សនវិស័យខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេ…
1 week ago
សមាគមសហគ្រិនស្រ្តីកម្ពុជា ប្រកាសបើកទទួលចុះឈ្មោះការប្រកួតពានរង្វាន់ «សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»
សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) នឹងរៀបចំពិធីសម្ពោធការប្រកួតប្រជែងពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្រ្តីជាចលករនៃកំណើនប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់សមត្ថភាពសហគ្រិនស្ត្រីក្នុងវិសយ័ធុរៈកិច្ច។ ការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែកក្កដា ២០២៦ រហូតដល់ថ្ងៃទី ០២ ខែសីហា ២០២៦។ លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧…
1 week ago
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យយុវវ័យបន្តមរតកនៃការគិតគូរហ្មត់ចត់ពីដូនតានិងរៀមច្បង មុននឹងសម្រេចចិត្តសរសេរ ឬចែករំលែកព័ត៌មាន
Cambodia News បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំយ៉ាងទទូចដល់យុវជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តចែកចាយព័ត៌មាន។ នៅក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា៖ «រាល់ការសម្រេចចិត្តនិពន្ធ សរសេរ ឬធ្វើអ្វីមួយ ដូនតានិងរៀមច្បងរបស់យើងតែងតែមានការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូចនេះ យុវជនជំនាន់ក្រោយគប្បីបន្តវប្បធម៌នៃការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនេះ មុននឹងសរសេរ…
1 week ago
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ
Cambodia News សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី…
June 10, 2026
ខណៈវិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើន កង្វះអ្នកជំនាញក្លាយជាបញ្ហាប្រឈមថ្មី
Cambodia News ភ្នំពេញ៖ ខណៈវិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនឡើង និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន មន្ត្រីជាន់ខ្ពស់ផ្នែកនិយ័តកម្មបានព្រមានថា កង្វះធនធានមនុស្សជំនាញ និងការយល់ដឹងនៅមានកម្រិតរបស់សាធារណជន អាចក្លាយជាឧបសគ្គសំខាន់មួយដល់ការអភិវឌ្ឍរយៈពេលវែងរបស់វិស័យនេះ ប្រសិនបើមិនមានការវិនិយោគបន្ថែមលើការអប់រំ និងការបណ្តុះបណ្តាលជំនាញ។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែនៅតែស្ថិតក្នុងដំណាក់កាលដំបូង បើប្រៀបធៀបទៅនឹងប្រទេសជិតខាង និងទីផ្សារអន្តរជាតិ។…
June 8, 2026
ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា
Cambodia News (ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»…
June 5, 2026
សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ពង្រីកវិសាលភាពអប់រំ ដោយបើកទទួលចុះឈ្មោះចូលរៀនក្នុងកម្រិតបឋមសិក្សាដោយប្រើប្រាស់កម្វវិធីសិក្សាលំដាប់ពិភពលោក VICTORIAN CURRICULUM 2.0
Cambodia News (ភ្នំពេញ)៖សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសពង្រីកវិសាលភាពភាពអប់រំរបស់ខ្លួន តាមរយៈការទទួលចុះឈ្មោះថ្មីឱ្យចូលរៀនក្នុងកម្រិតបឋមសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាដ៏ល្បីល្បាញឈ្មោះ វិកតូរៀ 2.0 (Victorian Curriculum 2.0) ដែលត្រូវបានរចនាសម្រិតសម្រាំងឡើងដើម្បី បណ្តុះបណ្តាលសិស្សានុសិស្សកម្រិតបឋមសិក្សាឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត។ ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សាខ្នាតអន្តរជាតិដ៏មានប្រជាប្រិយភាព វិកតូរៀ 2.0…
June 1, 2026
ឯកឧត្តម ទេព អស្នារិទ្ធ៖ «វិធីសាស្រ្ត ៣កុំ ១ការពារ»ជាអាវុធឌីជីថលរបស់យុវវ័យ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
Cambodia News ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។ ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ក្នុងឱកាស ឯកឧត្តមអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី…




















