បុរស​ម្នាក់​ បើក​រថ​យន្ត​ទៅ​បុក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​៣នា​ក់​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ៖ កាល​ពី​​ម៉ោង១និង៤០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៨ ខែមិថុនា​នារី២នាក់ និង​បុរស​ម្នាក់ ​រងរបួស​ធ្ងន់ ​ខ​ណៈ​ដែល​ពួកគេ​បើក​ម៉ូតូ​ ​ហើយ​ត្រូវ​រថយន្ត​ធុន​ត្រា​ បុក​​ពេញទំហឹង​ ឋិត​នៅ​ចំណុច​​ផ្លូវ​ប្រសព្វ​ព្រះមុនីវង្ស ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ ​គេ​ឃើញបុរស​ម្នាក់​និង​នារី២នាក់ ​ជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AO- 5490 ​តាមផ្លូវ​កម្ពុជា ក្នុងទិសដៅ​ពី​លិច​ទៅ​កើត លុះ​បើក​ដល់​ចំណុច​ផ្លូវ​ប្រសព្វ​ ជាមួយផ្លូវព្រះមុនីវង្ស ក៏ត្រូវ​រថយន្ត​ធុន​ត្រា ពណ៌​ស មិន​ស្គាល់​​ស្លាក​លេខ បើក​បុក​ពេញទំហឹង ​បណ្តាល​ឲ្យ​នារី២នាក់​ និង​បុរស​ម្នាក់​រងរបួស​ធ្ងន់។ ចំណែក​រថយន្ត​បង្កបានបើក​រត់​គេ​​បាត់។

ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា ៕

​Cam

Related Articles

Back to top button
Close
Close