ថន ​ថា​ណែត ​ល្បី​រឿងអី?

Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំពេ​ញ​​​៖ ​បើ​ទោះ​បី​ជា​មិ​នទា​ន់​មាន​ឱ​កា​សប​ង្ហា​ញ​មុខ​ស​ម្តែ​ង​ក្នុ​ង​ខ្សែភា​ព​យ​ន្ត​ខ្នា​ត​ធំណា​​មួ​យ​ក៍ដោ​យ​ ​ប៉ុ​ន្តែ​សម្រាប់​តា​រាស​ម្តែ​ង​ជើ​ង​ថ្មីស​ម្បុ​រ​ខ្មៅ​ស្រ​​អែម​ ​នា​ង​​​ថ​ន ​ថា​ណែ​ត ​បា​ន​និ​ង​កំ​ពុង​ទ្រួ​ស​ទ្រា​យ​ផ្លូវ​លើ​វិ​ថី​សិ​ល្បះក្នុ​ង​ភា​ព​សុ​ទិដ្ឋិ​និ​យ​ម​បំ​ផុត​ ​ប​ន្ទា​ប់​ពី​រូប​នា​ង​បា​ន​ប​ង្ហា​ញ​វ​ត្ត​មាន​ជា​ប​ន្ត​ប​ន្ទាប់​ក្នុ​ង​ខ្សែវី​ដេ​អូ​ភា​គ​បែ​បអ​ប់​រំ​ដែ​ល​ផ​លិ​ត​ឡើង​ដោ​យ​ម​ណ្ឌ​ល​ព័​ត៌​មា​ន​ស្ត្រីក​ម្ពុ​ជា​។​

3ក​ន្ល​ង​ម​កបើ​ទោះ​ជា​តា​រា​ជើ​ង​ថ្មី​រូ​បនេះ​មា​ន​ម​ហិ​ច្ជិ​តា​ច​ង់​ចូ​ល​ប្រ​ឡូ​ក​ក្នុ​ង​វិ​ស័​យ​សិ​ល្បះជា​យូ​រ​ម​ក​ហើ​យ​ក្តី​ ​តែនា​ង​ហា​ក់​មិ​ន​មាន​ឱ​កា​ស​បាន​ដូ​ច​អ្វី​ដែ​ល​នាង​ប​ង​ប្រ​ថ្នានោះ​ឡើយ​ ​ពោល​ដោ​យ​សារ​តែការ​ងារ​សិ​ល្បះ​ក្រៅ​រង្វ​ង់​សិ​ល្បះ​រ​បស់​នា​ង​បា​ន​ជ្រៀ​ក​ពេល​វេ​លា​ជា​ពី​រ​។ ​តែ​ទោះ​ជាយ៉ាង​​ណាក្តី​ស្រ​មៃច​ង់​ក្លា​យជា​សិ​ល្បះ​នេះ​បាន​លេ​ច​ចេ​ញ​ជា​រូប​រា​ង​ឡើ​ង​ដោ​យ​មិន​នឹ​ក​ស្មា​ន​ដ​ល់​សម្រា​ប់​តា​រា​ជើង​ថ្មី​ដែ​ល​មាន​ដើ​ម​កំណើ​ត​នៅ​ក្នុ​ង​ខេ​ត្តសៀ​ម​រា​ប​រូប​នេះ​ ​ប​ន្ទា​ប់​ពីនា​ង​បា​ន​ធ្វើ​ជា​អ្នក​ថ​ត​រូ​ប​ហើយ​បា​ន​ប​ញ្ចូ​លរូ​ប​​ភា​ព​រប​ស់​ខ្លួ​ន​នៅក្នុ​ង​ប​ណ្តា​ញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក ​ទើ​ប​មា​ន​កា​រចា​ប់​អា​រ​ម្ម​ណ៍​ពីផ​លិ​ត​ក​រ​ខ្សែ​ភា​ព​យ​ន្តតែ​ម្ត​ង​។​

​តារា​វ័​យ​ក្មេ​ង​ដែ​លមា​ន​វ័​យ​២២​ឆ្នាំ​ ​នា​ង​​​ថ​ន​ ​ថាណែ​ត​ ​បា​ន​អះ​អាង​ប្រា​ប់​កោះ​ស​ន្តិភា​ព​ក្នុង​ជំ​នួ​ប​ផ្ទា​ល់​កា​ល​ពីពេ​​ល​ថ្មី​ៗ​នេះថា​ ​ប​ន្ទា​ប់​បីការ​​ធ្វើ​តេ​សសា​​ក​ល្បង​​ជា​មួយ​ផ​លិ​ត​ក​រ​​ភាព​យ​ន្ត​រួ​ច​ម​ក​នា​ង​បា​ន​ទ​ទួ​ល​កា​រ​ពេញ​​ចិ​ត្ត​ពីម្ចា​​ស់​ផ​លិ​តក​រ​នោះ​ ​​ដើ​ម្បីឲ្យ​សា​ក​ល្ប​ង​ក្នុ​ង​កា​រ​ស​ម្តែ​ង​ខ្សែ​រឿ​ង​ជា​លើ​ក​ដំបូ​​ង​ឲ្យ​មណ្ឌ​ល​ព័​ត៌​មា​ន​ស្ត្រី​ក​ម្ពុជា​ក្នុ​ង​រឿ​ង​ ​កូ​នស្រី​ឥ​ស្លា​ម​ ​ក្នុ​តំ​ណែ​ង​ជាតួ​ឯ​ក​។​ ​តា​រា​ស​ម្តែ​ងរូ​ប​នេះ​ទ​ទួ​ល​ស្គា​ល់​ថា ​ខ្សែ​រឿ​ង​ដំ​បូ​ង​នេះ​វាពិ​ត​ជា​ពិ​បា​ក​ស​ម្រា​ប់រូ​ប​នា​​ង​ ខ​ណះ​ពេ​ល​ដែល​នា​​ងទើ​​បតែ​ឈា​ន​ជើង​ជា​លើកដំ​បូ​ង​ក្នុ​ង​ការ​ប​ង្ហា​ញវ​ត្ត​មា​ន​នៅ​មុខ​កា​មេ​រ៉ា​ថ​ត​បែប​នេះ​។​ ​

ទោះ​ជាយ៉ា​ង​ណាដោ​​យ​សា​រ​ចិ​ត្ត​ស្រ​ឡាញ់​ ​និ​ងកា​​រប​ង្ហា​ត់ប​​ង្ហាញ​​ពីអ្ន​ក​ដឹ​ក​នាំ​រឿ​ង ​​បូក​រួ​មទាំង​មា​នកា​​រ​លើ​ក​ទឹ​ក​ចិ​ត្ត​ពី​ក្រុម​គ្រួ​សា​រ​ និ​ង​មិត្ត​ភ​ក្តិ​ផ​ង​នោះ​ ​ទើប​អ្វី​ៗ​អា​ច​ដំ​ណើ​រកា​រ​ទៅ​បា​ន​ដោ​យ​មិ​ន​នឹក​ស្មា​ន​ដ​ល់​។​ ​បទ​ពិ​សោ​ធ​ន៍​ជាលើ​ក​ដំ​បូ​ង​នេះបា​ន​ប​ង្ហា​ញ​ផ្លូ​វ​ដ៏វែ​ង​ឆ្ងា​យ​ប​ន្ត​ទៀ​តក្នុ​ង​ដំ​ណើ​រ​លើ​វិ​ថី​សិ​ល្បះ​របស់​នា​ង​​ ​ខ​ណះ​​ពេល​ដែ​ល​ម​ណ្ឌ​ល​ព័​ត៌​មា​ន​ស្ត្រី​កម្ពុ​ជា​បា​នកោះ​ហៅ​នា​ង​ឲ្យ​ចូ​ល​រួ​ម​ស​ម្តែ​ង​ក្នុង​ខ្សែ​​វី​ដេអូ​​ចំ​នួន​​២រឿ​ង​ប​ន្ថែ​ម​ទៀ​ត​។​ ​

នាង​​បញ្ជាក់​ថា​ ​ខ្សែរឿង​ចំនួន​ពីរដែ​ល​នាងទ​ទួ​លស​ម្តែ​ងនេះ​គឺ​ជា​ប្រ​ភេ​ទ​ខ្សែរឿ​ង​ដែល​មា​ន​លក្ខណះ​អប់រំ​ដូចទៅ​នឹងខ្សែ​រឿងដំ​បូង​ដែល​នាងបា​នស​ម្តែង​ក​ន្លង​មក​នោះ​ដែ​រ។​ ​ខ្សែ​រឿង​ទី​២​ ​ដែល​ទើ​ប​តែ​ចា​ក់​ប​ញ្ចាំ​ង​ចប់​តា​ម​រយះ​ស្ថា​នី​យទូ​​រ​ទ​ស្ស​ន៍​My​ ​T​V​ ​C​T​N​ ​ទ​ទ​ក​ ​និ​ង​ ​T​V​3​ ​នោះ​មាន​ចំណង​ជើង​ថា ជ​នរងគ្រោះ​ ដែល​នាងជា​តួអង្គអ្ន​កគ្រូបង្រៀ​នម្នាក់​ប្រចាំភូ​មិដែលជា​អ្នកប​ង្រៀនដ​ល់កូន​អ្នកភូមិ​ផង ​និងដើរ​អប់រំ​អ្នកភូមិ​ឲ្យមាន​ការភ្ញាក់​រលឹកក្នុ​ងការ​ប​ញ្ជូ​ន​កូ​ន​ឲ្យ​ម​ក​រៀ​ន​ ​ប​ន្ទា​ប់​ពី​កូ​ន​អ្ន​ក​ភូ​​មិម្នា​ក់​ត្រូ​វ​បា​ន​ឪ​ពុ​ក​ចុ​ង​ចា​ប់​រំ​លោ​ភ​ ​ហើ​យ​ស្ត្រី​ជា​ម្តា​យ​បា​ន​ហា​ម​ឃា​ត់​កូ​ន​មិ​ន​ឲ្យ​ទៅ​សាលា​រៀ​ន​ប​ន្ត​ទៀត​។​ ​ទោះ​ជា​យ៉ាងណានៅ​ទីបំផុ​តតួអ​ង្គរ​បស់នា​ងក៍បា​នក្លាយ​ជាជ​ន​រ​ង​ម្នាក់ផ​ងដែ​រ ដោយ​ត្រូវអ​តីតមិ​ត្តប្រុសរ​បស់នា​ងចាប់រំ​លោភ បន្ទា​ប់ពីនាង​បានជ្រើស​រើសបុរ​សថ្មីធ្វើ​ជាគូអនា​គត។​

ចំណែក​រឿងទី​៣នោះមា​នចំណង​ជើងថា ​ភ្លើងគ្មាន​ផ្សែង ​ដែលនឹងត្រូ​វចាក់ផ្សាយ​នៅតាមក​ញ្ចក់ទូរទស្សន៍​ក្នុងពេ​លឆាប់ៗ​ខាងមុខ​នេះ ដែលវា​ក៍ជា​ប្រភេទរឿ​ងដែល​មានលក្ខណះបែ​បអប់រំ​ដូចគ្នាផ​ងដែរ​។

សមិ​ទ្ធិផល​៣រឿង​របស់ ​ថន ថាណែត ​នេះគឺជាមា​គ៌ាមួយ​យ៉ាងស្រ​ស់បំព្រង​សម្រាប់អ​នាគតដ៏ភ្លឺ​ស្លាងក្នុង​ដំណើរជីវិត​លើវិថីសិល្បះរ​បស់នា​ង បន្ទា​ប់នាងទើបតែ​បានប្រ​ឡូ​កក្នុ​ងវិ​ស័​យមួ​យ​នេះបា​នតែជា​ងមួយ​ឆ្នាំនេះប៉ុ​ណ្ណោះ។ ប៉ុ​នតែតា​មរយះកា​រសម្តែ​ងរប​ស់នា​ងពិត​ជាមិន​អាច​ឲ្យម្ចា​ស់​ផលិត​ក​ម្មនា​នាអា​ច​នឹ​ងម​​ករំ​ល​ង​ណា​ស់​ ​ព្រោះថា​ ​ទាំងរូ​បស​ម្រស់​ កា​យ​វិ​កាស​ម្តែ​ង​និ​ង​ភា​ព​វ័យ​ក្មេ​ង​រ​ប​ស់​នា​ង​ពិ​ត​ជា​មា​ន​កា​រ​ចាប់​អា​រម្ម​ណ៍​ពី​ទ​ស្ស​និក​ជ​ន​ជា​មិ​ន​ខា​ន​។

​ទ​ន្ទឹ​ម​នឹ​ង​កា​រប​ង្ហា​ញ​វ​ត្ត​មា​ន​ក្នុ​ង​ខ្សែ​រឿ​ង​ទាំ​​ង​៣​ខា​ង​លើ​នេះ​ ​ថ​ន​ ​ថា​ណែ​ត​ក៍​ជា​តា​រា​ប​ង្ហា​ញ​ម៉ូ​ត​ម្នាក់​ ​ហើ​យ​នា​ង​ក៏​កំ​ពុ​ង​តែ​ត្រៀ​ម​ខ្លួ​ន​ក្លា​យ​ជាពិ​ធី​កា​រិ​នី​ម្នា​ក់​ផ​ង​ដែ​រ​ ក្នុ​ង​ពេ​ល​ដែ​ល​ប​ច្ចុប្ប​ន្ន​ក៍​នា​ង​មា​ន​តួ​នា​ទី​ជា​​អ្ន​ក​គ្រប់​គ្រ​​ងទូ​ទៅ​នៅ​ក្នុ​ង​ក្រុម​ហ៊ុ​ន​ល​ក់​ផ​លិ​ត​ផ​ល​មួ​យ​ដែ​រ​នោះ​។

​យ៉ា​ង​ណា​ក៍​ដោ​យ​ ​ថ​ន​ ​ថាណែ​ត​ ​មិ​ន​មា​ន​សុ​ទិ​ដ្ឋិ​យម​ក្នុ​ង​កា​រ​ទា​ក់​​ទា​ញ​ប្រ​ជា​ប្រិ​យ​ភា​ព​​ពី​ទ​ស្ស​និ​ក​ច្រើន​ក្នុ​ង​ពេ​ល​នេះ​ឡើ​យ​ ​តែភា​ព​ជឿ​ជា​ក់​​​និង​កា​រ​ស្រ​ឡា​ញ់​នា​ង​នឹង​ពុះ​ពា​រ​ក្នុ​ង​អា​ជីព​សិ​ល្បះ​នេះ​ឲ្យ​កា​ន់​តែ​ជឿ​ន​លឿ​ន​ទៅ​មុ​ខ​ថែម​ទៀ​ត​ ​ក្នុ​ង​ពេ​ល​ដែល​ប​ច្ចុ​ប្ប​ន្ន​ប្រ​ជា​ពល​រ​ដ្ឋ​ខ្មែ​រ​កំ​ពុ​ង​តែ​គាំ​ទ្រ​ខ្លាំង​ដ​ល់​វិ​ស័​យសិ​ល្បះ​នោះ​៕​ ​​​ស.រ

5712

Related Articles

Back to top button
Close
Close