លោក​ស្រី យីង​ឡាក់ ​ច្រៀង​ចម្រៀង​ រួម​គ្នា​ អបអរ​ថ្ងៃ​ខួប​កំណើត ​របស់ ​លោក ​ថាក់​ស៊ីន​

សារព័ត៌មាន​​ Cambodia News/

បារាំង (៣០ កក្កដា ២០១៤) ៖ អតីតនាយករដ្ឋមន្ត្រីថៃ ២នាក់បងប្អូន លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ ច្រៀងចម្រៀងរួមគ្នា ដើម្បីអបអរ នៅ​ក្នុង​ពិធី​ខួប​កំណើត​ គំរប់៦៥ឆ្នាំ របស់លោកថាក់ស៊ីន ដែលធ្វើឡើង នៅសណ្ឋាគារមួយ ក្នុងទីក្រុងបារីស។

ជាមួយគ្នានេះដែរ បទចម្រៀង ដែលពួកគាត់ច្រៀង គឺជាបទចម្រៀងបង្ហាញ ពីក្តីស្រលាញ់ ជំនួសឲ្យ សម្តីរាប់លានពាក្យ ដែល​បង្ហាញ​ពីទឹកចិត្ត ស្រលាញ់គ្នារបស់ បងប្អូនអតីតនាយក រដ្ឋមន្ត្រីថៃ ទាំង២នាក់នេះ ដែលបទចម្រៀងនោះ មានចំណងជើងថា “ផ្កាយ​ក្រដាស​”។

ឃ្លាចម្រៀង របស់លោកស្រីយីងឡាក់ បានច្រៀងថា “ខ្ញុំចង់លួងលោមអ្នក ខ្ញុំដឹងថាអ្នកឯកា ប៉ុន្តែខ្ញុំមិនអាច និយាយបង្ហាញពី អារម្មណ៍​របស់ខ្ញុំ បាននោះទេ” “ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំយកចិត្តទុកដាក់ ចំពោះអ្នក ដូច្នេះខ្ញុំក៏ធ្វើ រូបផ្កាយក្រដាស សម្រាប់អ្នក ដើម្បី​តំណាង​ឲ្យ ក្តីស្រលាញ់របស់ខ្ញុំ ចំពោះអ្នក”។

យ៉ាងណាមិញ វីដេអូនេះ ត្រូវបានគេថតនៅក្នុង សណ្ឋាគារ Four Seasons នៅទីក្រុងបារីស និងបានបង្ហោះនៅលើ Instagram កូន​ស្រី​ពៅ របស់លោកថាក់ស៊ីន ប៉ុន្តែនៅពេលនេះ ត្រូវបានគេលុបចេញ បាត់ទៅហើយ៕

Cam1

Related Articles

Back to top button
Close
Close