លោក​ ប៉ា​ សុជាតិ​វង្ស ​នឹង​ ជំនួស​តំណែង​លោក ​កែប​ ជុតិមា​ ដែល​ចូល​និវត្តន៏​

Cambodia News

ភ្នំពេញ៖ បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី១៨ មេសា ២០១៣ ពី​ការ​ចូល​និវត្តន៏​របស់​លោក កែប ជុតិមា ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​ក្ដី ក៏​គេ​ជឿ​ថាលោក ប៉ា សុជាតិវង្ស ដែល​បច្ចុប្បន្ន​ជា​ភិបាលរង រាជ​ធានី​ភ្នំពេញ នឹង ឡើង​កាន់​តំណែង​នេះ ។

លោក ប៉ា សុជាតិវង្ស ដែលគ្រោង ទៅ កាន់តួនាទី ជា អភិបាល រាជ ធានី ភ្នំ ពេញ នា ពេល ឆាប់ៗ នេះ ។
លោក ប៉ា សុជាតិវង្ស ដែលគ្រោង ទៅ កាន់តួនាទី ជា អភិបាល រាជ ធានី ភ្នំ ពេញ នា ពេល ឆាប់ៗ នេះ ។

លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​ការ​ទម្លាយ​ឲ្យ​ដឹង ដោយ​​លោក​ នាយ​ករដ្ឋមន្ត្រី​ ពី​ការ​ផ្លាស់​ប្ដូរ​ចៅ​ហ្វាយ​ខេត្ត-ក្រុង ចំនួន​១០ ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ​ថា«ពិត​មែនហើយ ប៉ុន្តែ​ ពុំ​ទាន់​មាន​ការ​ប្រកាស ជា​ផ្លូវ​ការ​ទេ» ។

​លោក​​នាយក​រដ្ឋមន្ត្រី ​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ថា ដោយ​សារបញ្ហា សុខ​ភាព ការ​ដល់​អាយុចូល​និវត្តន៏ និង ទៅឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​តំណាង​រាស្ត្រ ចំហ្វាយ​ខេត្ត-ក្រុង​​ចំនួន​១០ ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ផ្លាស់​ប្ដូរ ៕

Related Articles

Back to top button
Close
Close