រដ្ឋ​មន្ត្រី​​ក្រ​សួ​​ង​ព័ត៌​មាន​​​​អញ្ជើញ​​គោរព​​វិញ្ញាណក្ខន្ធ​សព​លោក ស្រូ​យ នី​កា ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News/​

ភ្នំពេញ (២២ កុម្ភៈ ២០១៧) ​៖ ​យោងតាម​ប្រភពពី​មន្ត្រី​ក្រសួង​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១.០០​នាទី​ព្រឹក​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹង​ដឹកនាំ​ប្រតិភូ​មួយក្រុម​អញ្ជើញ​ចូល​គោរព​សព​លោក ស្រូ​យ នី​កា អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍ CNC និង​ជា​សមាជិក​សកម្ម​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​
​សូមជម្រាបថា សព​លោក ស្រូ​យ នី​កា ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​អង្គ​តា​មិញ ក្នុង​សង្កាត់​ចោមចៅ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

v

CaptureCapture.PNGdg

Related Articles

Back to top button
Close
Close