ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​៤​ករណី​ទៀត ​

សារព័ត៌មាន​ Cambodia News/

ចិន (១៥ ឧសភា ២០២០) ៖ គណៈកម្មការ​សុខាភិបាល​ជាតិចិន​(NHC) បាន​និ​យ​យា​នៅថ្ងៃនេះ​ថា ចិន​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៤​ករណី​បន្ថែមទៀត​កាលពី​ម្សិលមិញ និង​គ្មាន​អ្នកស្លាប់​ឬ​ករណី​ឆ្លង​ចូល​ថ្មី​ឡើយ​។ ​នេះ​បើ​យោ​តាម​ប្រភពពី CGTN​។​

​ចំនួន​ករណី​ឆ្លង​ថ្មី​ខាងលើ បាន​ឲ្យ​ចំនួន​អ្នក​ឆ្លង​ស​រុន​នៅ​ទូទាំងប្រទេស​ចិន​បាន​កើន​ឡើងដល់ ៨២.៩៣៣​នាក់ និង​ចំនួន​អ្នក​ស្លាប់មាន ៤.៦៣៣ នាក់ ក្នុងនោះ​អ្នកជំងឺ​៦១៩ នាក់​កំពុង​ស្ថិតក្រោម​តាមដាន​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​។​

​នៅ​ថ្ងៃ​ដដែល​នេះដែរ​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នកជំងឺ ១៤ នាក់​ត្រូវ​បា​នះ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលនាំឱ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៧៨.២០៩ នាក់​៕

 

Related Articles

Back to top button
Close
Close