ដំណោះ​​ស្រាយ​សម្រាប់​អំពើហិង្សា​នៅប្រទេស​ភូមា

រដ្ឋមន្រ្តីការបរទេសភូមានិយាយថារដ្ឋាភិបាលកំពុងធ្វើកិច្ចការដើម្បីតាំងទីលំនៅ ឡើងវិញឲ្យបានឆាប់ៗ ដែលអាចធ្វើទៅបាន សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ដែលចាក ចោលលំនៅដ្ឋាន ដោយសារ អំពើហិង្សានៅរដ្ឋ Rakhine   ស្ថិតក្នុងប៉ែក ខាងលិចប្រទេសភូមា ។

នៅក្នុងការប្រជុំកំពូលអាស៊ី អឺរ៉ុប នៅប្រទេសឡាវ លោក Wunna Maung Lwin មានប្រសាសន៍ថាអាទិភាពសម្រាប់រដ្ឋាភិបាលភូមាគឺការតាំងទីលំនៅឡើងវិញសម្រាប់ ជនរងគ្រោះនិងគ្រប់គ្រងស្ថានការណ៍នេះដោយយកចិត្តទុកដាក់ដើម្បីកុំឲ្យអំពើ ហិង្សានេះកើតមានឡើងវិញ។

រដ្ឋាភិបាលភូមា និយាយថាចាប់តាំងពីខែ មិថុនា មក មានមនុស្សប្រមាណ១៨០នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិច រវាងក្រុមអ្នកកាន់ព្រះពុទ្ធសាសនា និងក្រុម អ្នកកាន់សាសនាឥស្លាម Rohingya ។

អំពើហិង្សានោះបានបង្ខំឲ្យពលរដ្ឋជាង១សែននាក់ ចាកចោលលំនៅដ្ឋាន។

ប្រទេសអេហ្ស៊ីប ជាប្រទេសអន្តរជាតិថ្មីចុងក្រោយបំផុត ដែលចូលរួមក្នុងការ អំពាវ នាវ ឲ្យប្រទេសភូមាចាត់វិធានការទៅលើ ស្ថានការណ៍នេះ ។

នៅថ្ងៃចន្ទម្សិលមិញ ឯកអគ្គរដ្ឋទូត ភូមាប្រចាំក្រុង Cairo ត្រូវបានគេកោះ អញ្ជើញតាមរយៈសារមួយពីរដ្ឋាភិបាលអេហ្ស៊ីបដែលសម្តែងការស្រងាកចិត្តទៅ លើការកើតមានឡើងនូវអំពើហិង្សា ជាថ្មីទៀតទៅលើពលរដ្ឋឥស្លាម Rohingya ៕ (Radio Australia)

Related Articles

Back to top button
Close
Close