ស្លាប់ ​២​នាក់ របួស​ធ្ងន់​​ស្រាល​​៨៣​​នាក់​​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ម្សិលមិញ​​

សារព័ត៌​ Cambodia News/

​​ភ្នំពេញ​ (០៣ វិច្ឆិកា ២០១៦) ៖​ នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១៤​នាក់ និង​របួសស្រាល​៦៩​នាក់​។នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ​សរុប​ចំនួន​១២​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ដ​ធុន​តូច​៣​គ្រឿង​, រថយន្ដ​ធុន​ធំ​៤​គ្រឿង និង​អ្នក​ថ្មើ​ជើង​២​នាក់​។

របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ប្រជែង​២​លើក និង​ស្រវឹង​១​លើក​៕

2

Related Articles

Back to top button
Close
Close