ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់​​ក្រោម​បទ​ចោទ​កំហែង​យកប្រាក់​ពី​អ្នក​ដឹក​គ្រែ​លក់

សារព័ត៌មាន​ Cambodia News/

​សៀមរាប​ (២៥ កញ្ញា ២០១៧) ៖ អ្នកកាសែត​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ខ្វាវ ស្រុក​ជីក្រែង ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ស្រោង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈពេល​កាក់​រ៉ឺម៉ក​ដឹក​គ្រែ​ជំរិត​​យកលុយ​។​

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្ដិ៍​ខ្វាវ ស្រុក​ជីក្រែងបាន​ឲ្យ​ដឹង​ថា​ អ្នកកាសែត​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន​ឈ្មោះ អ៊ុ ហុង​ភេទ​​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស​ក្ដ​ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាន់​ប័ណ្ណ​សារពត៌មាន យុវជន​ថ្មី​ដែល​ហួស​សុពល​ភាព ។​

​​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា មុនពេល​ឃាត់​ខ្លួនគេ​បានឃើញ​អ្នកកាសែត​រូប​កាន់​ប័ណ្ណ​សារពត៌មាន​យុវជន​ថ្មី​ដែល​ហួស​​សុពលភាព ឈរ​ជំរិត​ទា​ប្រាក់ ពី​ប្រជាពលរដ្ឋ​ជិះ​រ៉ឺម៉ក​ដឹក​គ្រែ​។ ពេលនោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​ហើយ​បញ្ជូនមក​​អធិការនគរបាល​ស្រុក​តែម្តង​៕

5

​​

​​

​​

Related Articles

Back to top button
Close
Close