ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ស្លាប់​២​នាក់ និង​របួស​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៥ ធ្នូ ២០១៧) ៖ នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​, របួសស្រាល​៧​នាក់ និង​របួសធ្ងន់​៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​តូច​១​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​គោយន្ដ​១​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, បត់​គ្រោះថ្នាក់ និង​ប្រជែង​៕

Capture

Leave a Response